ខេត្តកំពត៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៣៣ គឺម៉ូតូបុកជាមួយរថយន្ត ស្ថិតក្នុងភូមិអូរច្រនៀង ឃុកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨ នៅវេលាម៉ោង ៥:០០នាទីល្ងាច ។
តាមសំដីរបស់ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ថា គាត់បានឃើញម៉ូតូមួយគ្រឿងម៉ាក Duke ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-7660 បើកបរដោយបុរសម្នាក់ក្នុងល្បឿនទិសដៅមកពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកចំពីមុខរថយន្តមួយគ្រឿងម៉ាកកាម៉ារីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K-2598 បណ្ដាលអោយអ្នកបើកម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ នឹងបានដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ
ក្នុងករណីគ្រោះថ្នាក់នេះបណ្តាលអោយម៉ូតូខូចខាតផ្នែកខាងមុខ ចំណែករថយន្តក៏បាក់បែកផ្នែកខាងមុខដូចគ្នា។
ភាគីខាងម៉ូតូដែលជនរងគ្រោះមានឈ្មោះ ម៉ី ចំរើន ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ចំណែកម្ចាស់រថយន្តក្រោយពេលកើតហេតុបានគេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្ត ។
ក្រោយពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោកបានធ្វើការវាស់វែងរួច ក៏បាននាំយកវត្ថុតាងទាំងរថយន្ត និងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចដើម្បីរងចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយទៅតាមនីតិវិធី ៕
រាយការណ៍ដោយ៖ មាស ម៉ារត្ន័

No comments:
Post a Comment