ភ្នំពេញ៖ ក្រោយពីបានទទួលពាក្យបណ្តឹងអ្នករត់ម៉ូតូកង់បីម្នាក់ដែលមានទំនាស់ជាមួយម្ចាស់ស្តង់លក់ផ្លែឈើនៅក្នុងផ្សារនាគមាសរួចមក មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរម្នាក់បានចុះទៅសាកសួរជនសង្ស័យដែលប្រើអំពើហឹង្សាទៅលើភាគីអ្នករត់ម៉ូតូកង់បី តាមពាក្យបណ្តឹង ក៏ត្រូវបានជនសង្ស័យ ប្រើអំពើហឹង្សាលើរូបលោក ដោយកាប់គាត់ បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣:៣០នាទីរសៀល នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ សិ្ថតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោល រាជធានីភ្នំពេញ ៕
រាយការណ៍ដោយ៖ មាស ម៉ារត្ន័ នាយកគ្រប់គ្រងការផ្សាយ
រាយការណ៍ដោយ៖ មាស ម៉ារត្ន័ នាយកគ្រប់គ្រងការផ្សាយ




No comments:
Post a Comment