ភ្នំពេញ៖ ដើម្បីពង្រឹងគុណភាពចំណីអាហារ និងសុខភាព សុវត្ថិភាព គណ:កម្មការផ្សារអូរឬស្សីដែលមានលោក ឡេង គឹមស្រ៊ុង ប្រធានផ្សារអូរឬស្សី បានចូលរួមសហការជាមួយលោក គង់ វុទ្ធី អនុប្រធាន សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ រួមជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទំនិញខូចគុណភាព និងក្លែងបន្លំ ជាពិសេសអាហារដែលមានប្រើជាតិគីមីហាមឃាត់ ក្នុងផ្សារអូរឬស្សី មានដូចជា សរសៃគុយទាវ មី បង្គារស្រស់ ត្រីងៀត សៀង ម្ទេស ស្ពៃជ្រក់ ខ្ទឹមជ្រក់ មាំ ប្រហុក ផ្អក បន្លែ ផ្លែឈើ គ្រឿងកំប៉ុង និងទំនិញជាច្រើនមុខទៀត។
កម្លាំងចុះត្រួតពិនិត្យជាក់ស្តែង នាព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៨ បានយកគំរូទំនិញទាំងអស់ទៅពិសោធន៍ នៅក្នុងរថយន្តពិសោធន៍ចល័ត ដើម្បីស្វែងរកទំនិញខូចគុណភាព ក្លែងបន្លំ និងអាហារដែលមានប្រើជាតិគីមីហាមឃាត់ ។
លោក ឡេង គឹមស្រ៊ុង ប្រធានផ្សារអូរឬស្សី ក៏ដូចជាលោក គង់ វុទ្ធី រួមទាំងមន្រ្តីមន្ទីរពាណិជ្ជកម្ម បានពន្យល់ណែនាំទៅកាន់បងប្អូនអាជីវករទាំងអស់ក្នុងផ្សារសូមអោយជៀសឆ្ងាយពីការនាំយកគ្រប់មុខទំនិញណាដែលហាមឃាត់ដោយច្បាប់ ហើយផ្តល់ផលប៉ះពាល់ដល់សុខភាព សុវត្ថិភាព បងប្អូនអ្នកបរិភោគផងដែរ ៕

រាយការណ៍ជូនដោយ៖ ម៉ារត្ន័
No comments:
Post a Comment