ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Tuesday, August 15, 2017

សាលាខណ្ឌដូនពេញរៀបចំសណ្តាប់ធ្នាប់ និង រុះរើសំណង់សង់រំលោភចិញ្ចើមផ្លូវនៅខាងមុខសណ្ឋាគារ ប៉ាស៊ីហ្វិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ សកម្មភាព កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក្រោមកាបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កំពុងបន្ត ចុះរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ នៅផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខលេខ១១០ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។








នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ក្រុមការងារសំណង់ខណ្ឌ ដឹកនាំដោយលោក ចាប ឌីណា នាយករងរដ្ឋបាលខណ្ឌ បានចុះពិនិត្យទីតាំងសំណង់ជួសជុល និងសាងសង់រំលោភចិញ្ចើមផ្លូវនៅមុខសណ្ឋាគារប៉ាស៊ីហ្វិក ផ្លូវលេខ ៩៣ កែង ១៥៤ សង្កាត់ផ្សារថ្មីទី២ ហេីយបានណែនាំម្ចាស់រុះរេីសំណង់ខាងលេីចេញទាំងអស់ និងត្រូវស្នេីសុំជួសជុលអោយបានត្រឹមត្រូវ ហេីយម្ចាស់ឯកភាពតាមការណែនាំទាំងស្រុង និង បានរុះរេីដោយខ្លួនឯងក្នុងថ្ងៃនេះតែម្ដង ៕







No comments:

Post a Comment