ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Wednesday, April 1, 2026

ឯកឧត្តម វ៉ី សំណាង អញ្ជើញចូលរួមចុះពិនិត្យទីតាំងត្រៀមបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ជំហានទី២ នៅស្រុកបូរីជលសារ

តាកែវ ៖ នាព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមដំណើរដោយ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ក្នុងដំណាក់កាលទី២។




ទីតាំងដែលត្រូវបានចុះពិនិត្យនេះ ស្ថិតនៅក្នុងភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្ត តាកែវ ដែលជាចំណុចយុទ្ធសាស្ត្រសម្រាប់ពិធីបើកការដ្ឋាននាពេលឆាប់ៗខាងមុខ។ 




ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង បានមានប្រសាសន៍ណែនាំដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវត្រៀមលក្ខណៈឱ្យបានស្រេចបាច់និង ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងរៀបចំ ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានហ្មត់ចត់ និងធានាបាននូវសុវត្ថិភាពខ្ពស់ជូនថ្នាក់ដឹកនាំ និងអ្នកចូលរួមក្នុងថ្ងៃរៀបចំកម្មវិធីជាផ្លូវការ ឱ្យដំណើរការទៅបានដោយរលូន រហូតចប់កម្មវិធីដោយជោគជ័យ ។




សូមរំលឹកថា គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងខេត្តតាកែវ មានប្រវែងសរុបប្រមាណ ៥៨ គីឡូម៉ែត្រ ដោយឆ្លងកាត់ក្រុង-ស្រុកចំនួន ៦ រួមមាន ស្រុកអង្គរបូរី ស្រុកព្រៃកប្បាស ស្រុកទ្រាំង ស្រុកបូរីជលសារ ស្រុកកោះអណ្ដែត និងស្រុកគិរីវង់៕




ប្រភព ៖ រដ្ឋបាលខេត្តតាកែវ





 

No comments:

Post a Comment