ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Friday, February 6, 2026

ឯកឧត្តម វ៉ី សំណាង ៖ រដ្ឋបាលខេត្តតាកែវ កំពុងអនុវត្តនូវគម្រោងមួយចំនួន ដើម្បីអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើនថែមទៀត

ភ្នំពេញ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានឱ្យដឹងថា រដ្ឋបាលខេត្តតាកែវ កំពុងអនុវត្តនូវគម្រោងអភិវឌ្ឍន៍ខេត្តមួយចំនួន ដូចជា គម្រោងសាងសង់ប្រាសាទក្នុងផ្ទៃបឹងតាកែវ រៀបចំវេទិកាអុំទូក សណ្ឋាគារលំដាប់ផ្កាយបួន និងផ្លូវក្រវ៉ាត់បឹងតាកែវ ផងដែរ។




ការលើកឡើងបែបនេះ នាឱកាស ឯកឧត្តម អភិបាលខេត្តតាកែវ អញ្ជើញធ្វើបទអន្តរគមន៍ ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមការងារចុះបញ្ជីវិនិយោគដែលមានទុនសមមូលក្រោម ៥លានដុល្លាអាមេរិក ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។



ឯកឧត្ដម អភិបាលខេត្ត បានលើកឡើងថា ខេត្តតាកែវ ស្ថិតនៅប៉ែកនិរតី នៃព្រះរាជាណាចក្រកម្ពុជា មានក្រុង១ និងស្រុក៩ មានសង្កាត់៣និងឃុំ៩៧ និងមានភូមិចំនួន ១.១២១ ភូមិ និងមានផ្ទៃដីសរុបចំនួន ៣.៦៨០,១១ គ.ម២ ខេត្តមានព្រំប្រទល់ខាងជើង និងខាងកើតជាប់ខេត្តកណ្តាល ខាងលិចជាប់ខេត្តកំពង់ស្ពឺ និងខេត្តកំពត ខាងត្បូងនិងខាងកើតជាប់នឹងប្រទេសវៀតណាម ព្រមទាំងទំហំសេដ្ឋកិច្ចខេត្តសម្រាប់ឆ្នាំគោល២០២៤ ចំនួន ១០ទ្រីលាន ១៧៦ប៊ីលានរៀល គិតជាដុល្លារ ២ប៊ីលាន ៥៤៤លានដុល្លារ សម្រាប់ចំណូលមនុស្សម្នាក់ៗស្មើនឹង ៩.០៥៦.០០០ រៀល ឬស្មើ ២.២៦៤ ដុល្លារ។



ក្នុងបទអន្តរាគមន៍នេះផងដែរ ឯកឧត្ដម អភិបាលខេត្ត បានបន្តទៀតថា រដ្ឋបាលខេត្តតាកែវ បាននឹងកំពុងអនុវត្តនូវគម្រោងអភិវឌ្ឍន៍ខេត្តមួយចំនួនដូចជា គម្រោងសាងសង់ប្រាសាទក្នុងផ្ទៃបឹងតាកែវ រៀបចំវេទិកាអុំទូក សណ្ឋាគារលំដាប់ផ្កាយបួន និងផ្លូវក្រវ៉ាត់បឹងតាកែវ ដែលមានប្រវែងសរុបប្រមាណ១៨ គីឡូម៉ែត្រ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត។



មួយវិញទៀតខាងវិស័យឧស្សាហកម្ម សិប្បកម្ម និងសំណង់ បានរួមចំណែកក្នុងសេដ្ឋកិច្ចខេត្តចំនួន ៣១% តាមរយៈប្រាក់ឈ្នួលកម្មករ និយោជិត សរុបចំនួន ៤៣៤,៣៩៧,០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥នេះដែរ មានរោចក្រ សហគ្រាស និងសិប្បកម្ម ចំនួន ១.០២២ មូលដ្ឋានដូចជារោងចក្រធុនធំ ចំនួន២២៨មូលដ្ឋាន សហគ្រាសធុនតូច ចំនួន១៩២មូលដ្ឋាន សហគ្រាសធុនមធ្យម ចំនួន០៧មូលដ្ឋាន និងសិប្បកម្ម ចំនួន៥៩៥មូលដ្ឋាន ដែលប្រើប្រាស់កម្លាំងពលកម្ម  ចំនួន ១៤៤,៧៩៩នាក់ ស្រី ៨៧,៥២៨នាក់ និងទុនវិនិយោគសរុបចំនួន ១,០០៥,០៩០,២០៦ ដុល្លារអាមេរិក៕





 

No comments:

Post a Comment