ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Monday, April 1, 2019

សង្វៀនមាន់ក្នុងភូមិព្រៃឈរ ស្រុកកំពង់ត្របែកកំពុងបើកលេងយ៉ាងកងរំពង ខណៈសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានអោបដៃនៅស្ងៀមមិនខ្ចីបង្ក្រាប

ខេត្តព្រៃវែង៖ សង្វៀនមាន់មួយកន្លែងនៅក្នុងស្រុកកំពង់ត្របែក ត្រូវបានប្រជាពលរដ្ឋក្នុងមូលនោះរាយការណ៍អោយដឹងថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទីតាំងមួយនេះ ដោយសារតែវាបានប្រមូលម្តុំទៅដោយអ្នកញៀនល្បែងមកលេង មានអ្នកនៅម្តុំៗនឹង ហើយខ្លះទៀតស្កាត់មកតាំងពីចំងាយមកលេង ។ អ្វីដែលជាការព្រួយបារម្ភរបស់ពួកគាត់គឺ សុខសុវត្ថិភាពក្នុងក្រុមគ្រួសាររបស់ពួកគាត់ ខ្លាចថ្ងៃណាមួយអំណាចនៃល្បែងអូសទាញសមាជិកណាម្នាក់អោយធ្លាក់ក្នុងភាពងងឹតងងុលនៃល្បែងទាំងនេះ ។

ពួកគាត់បានបន្តទៀតថា ទីតាំងខាងលើបានប្រមូលអ្នកចូលមកលេងក្នុងមួយថ្ងៃៗមិនតិចទេ ព្រោះទីនោះមានល្បែងជាច្រើនប្រភេទ មានជល់មាន់ អាប៉ោង បៀរជាដើម ។

គួរបញ្ជាក់ផងដែរថា ទីតាំងសង្វៀនមាន់ រួមទាំងអាប៉ោង បៀរខាងលើ ស្ថិតនៅចំណុចក្នុងភូមិព្រៃដំរី ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ក្រោយពេលទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋល្អ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ ភ្នាក់ងារអង្គភាពសារព័ត៌មាន អនឡាញរីផតធើ-Online Reporter បានចុះទៅដល់ទីតាំងខាងលើផ្តិតយករូបភាព មកធ្វើការផ្សាយជាសាធារណៈដើម្បីអោយមហាជន ក៏ដូចជាសមត្ថកិច្ច អាជ្ញាធរក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង អោយលោកបានជ្រាបរឿងនេះ ។

បងប្អូនប្រជាពលរដ្ឋក៏សំណូមពរដល់មន្ត្រីអាជ្ញាធរ សមត្ថកិច្ចជំនាញ មេត្តាចាត់កម្លាំងចុះត្រួតពិនិត្យទីតាំងខាងលើនេះផង ៕

No comments:

Post a Comment