ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Wednesday, April 11, 2018

សាលាខណ្ឌច្បារអំពៅ បានរៀបចំពិធីចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ ៤៥អង្គ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី


ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌច្បារអំពៅ បានរៀបចំពិធីចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ ៤៥អង្គ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ គ.ស ២០១៨ ក្រោមអធិបតីភាព លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ព្រមទាំងមានការចូលរួមពីមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ។


ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ រដ្ឋបាលខណ្ឌច្បារអំពៅ សូមគោរពជូនពរ ប្រសិទ្ធិពរជ័យ សិរីសួស្ដីជូនដល់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងប្រជាពលរដ្ឋទូទាំងខណ្ឌច្បារអំពៅទាំងអស់ ទទួលបាននូវសុភមង្គលក្នុងក្រុមគ្រួសារ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។



រាយការណ៍ជូនដោយ៖ ម៉ារត្ន័

No comments:

Post a Comment