ដើម្បីសម្រួលទៅដល់អ្នកសារព័ត៌មានក្នុងការចុះយកព័ត៌មានអំឡុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សហភាពសហព័ន្ធយុវជនកម្ពុជា សូមធ្វើការជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងចង់ចូលរួមផ្តិតយករូបភាព និងខ្លឹមសារនៃព្រឹត្តិការណ៍នេះ មេត្តាធ្វើការចុះឈ្មោះចាប់ពីថ្ងៃចន្ទ ០២រោច ដល់ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០២ រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ស្ថិតក្នុងបរិវេណ៍ក្រសួងព័ត៌មាន ឬនៅទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានអាសយដ្ឋាន ផ្ទះលេខ២៤ ផ្លូវ២២៨ កែង៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬនៅតាមបណ្តាមន្ទីរព័ត៌មានខេត្ត ក្រុង ដែលជាមូលដ្ឋានខ្លួន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ
និងអន្តរជាតិដែលមានបំណងចង់ចូលរួមផ្តិតយករូបភាព
និងខ្លឹមសារនៃព្រឹត្តិការណ៍នេះ មេត្តាមកចុះឈ្មោះឲ្យបានទាន់ពេលវេលា
និងមុនកាលបរិច្ឆេទខាងលើ។
រាយការណ៍ជូនដោយ៖ ម៉ារត្ន័
រាយការណ៍ជូនដោយ៖ ម៉ារត្ន័
No comments:
Post a Comment