ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៤ និង១២នាទី មានការបាញ់សំលាប់ តារាចម្រៀងម្នាក់ ដែលជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ចំណែកខ្មាន់កាំក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយផងដែរ។
ហេតុការណ៍ខាងលើនេះកើតឡើងនៅក្នុងមន្ទីរពេទ្យសំរាកព្យាបាល វ៉ាយតាឡុងហ្គា ជាគ្លីនិកកែសម្ជស្ស ស្ថិតនៅក្បែរស្ថានីយទូរទស្សន៍អប្សរា តាមបណ្តោយផ្លូវ៣៦០កែងផ្លូវ៥៧ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
ជនរងគ្រោះដែលត្រូវខ្មាញ់កាំភ្លើងបាញ់សម្លាប់ ត្រូវបានគេស្គាល់ឈ្មោះ សាន ស្រីឡៃ ជាបេក្ខភាព The Voice Cambodia រដូវកាលទី២ ភេទស្រី អាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកសពបុរសដែលជាឃាតកបាញ់សម្លាប់ជនរងគ្រោះ មានឈ្មោះ ជ័យ រិន្ទ អាយុប្រហែល៥៣ឆ្នាំ ជាអតីតស្វាមីរបស់អ្នកនាង សាន ស្រីឡៃ ហើយក៏ជាអនុប្រធានគយនៅខេត្តត្បូងឃ្មុំ ដែលមានស្រុកកំណើតនៅខេត្តព្រៃវែង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឡោមព័ទ្ធទីតាំងខាងលើ ធ្វើការពិនិត្យកាមេរ៉ាសុវត្ថិភាព និងជ៊ំវិញទីតាំងកើតហេតុរួច សមត្ថកិច្ចបានដាក់ការសង្ស័យជាជំហានដំបូងថាពាក់ព័ន្ធនឹងរឿងស្នេហាត្រីកោណ ។
បច្ចុប្បន្នសាកសពវជនរងគ្រោះ និងឃាតក ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថារឿងដែលគួរអោយសោកសង្រេងនោះគឺក្មេងប្រុស២នាក់ដែលជាកូនបង្កើតអ្នកនាង សាន ស្រីឡៃ និងបុរសជាប្ដី ដែលទើបមានអាយុ៨ឆ្នាំនិង៦ឆ្នាំត្រូវកំព្រាឪពុកម្ដាយ៕
No comments:
Post a Comment