ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍២៤ម៉ោង និងផ្សព្វផ្សាយពាណិជ្ជកម្មនៅពេលLiveតាមរយៈលេខ៖093721295

Sunday, August 19, 2018

ជនសង្សយ័១០នាក់ពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀន ត្រូវបានឃាត់ខ្លួនដោយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជយ័៖ នៅវេលាម៉ោង០១:០០នាទីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោមការចង្អុលបង្ហាញពីលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ព្រមទាំងមានគ្រាប់កាំភ្លើងដោយខុសច្បាប់ នៅចំណុចដីថ្មីមណ្ឌល២ ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កំពុងចុះល្បាតក្នុងភូមិសាស្រ្តក្រុង បានប្រទះឃើញ ក្រុមក្មេងស្ទាវមួយក្រុមកំពុងប្រមូលផ្តុំគ្នាគួរអោយសង្ស័យ ក៏ចុះពិនិត្យ និងធ្វើការឆែកឆេរ ឃើញថាមានគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន០៨កញ្ចប់តូច ស្មើនឹង ១.១៨ក្រាម គ្រាប់កាំភ្លើង០៥គ្រាប់ កាំបិតខ្វែវ០១ដើម កាំបិតប៉័ងតោ០១ដើម ទូរស័ព្ទចំនួន០៥គ្រឿង អត្តសញ្ញាណប័ណ្ណចំនួន០២សន្លឹក នាឡិកាដៃចំនួន០២គ្រឿង និងឧបករណ៍សេពសារធាតុញៀនមួយចំនួន និងបានឃាត់ជនសង្ស័យបានចំនួន១០នាក់។

ជនសង្សយ័ទាំង១០នាក់មាន ទី១ឈ្មោះ ណុង កែវនី (ហៅ ពៅ) ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ទី២ឈ្មោះ រឿន ចាន់រ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ទី៣ឈ្មោះ សុខ សុដា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ទី៤ឈ្មោះ ហុង លីហេង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ទី៥ឈ្មោះ អ៊ុន ផល្លី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ទី៦ឈ្មោះ ម៉ៅ ជំនោរ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ទី៧ឈ្មោះ ងួន ដេត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ទី៨ឈ្មោះ សុខ ដា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ទី៩ឈ្មោះ ខុន សិទិ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ទី១០ឈ្មោះ ហយ ហាក់ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕
រាយការណ៍ដោយ៖ #OnlineReporter

No comments:

Post a Comment